ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យបុរសម្នាក់ទាញកាំបិតកាប់បងថ្លៃរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងឈរមេីលប្អូនស្រីលេងបៀរក៏ទាក់សម្តីជាមួយប្អូនថ្លៃទាំងមានសភាពបែកថ្នាំ​ បន្ទាប់មកស្រាប់ប្អូនថ្លៃទៅយកកាំបិតបុ័ងតោ មកកាប់​ប្រហារ​ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២១​ នៅម្តុំផ្លូវរថភ្លេីង​ ភូមិប៉ប្រកកខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះឆាយ សុខលាង ភេទប្រុសអាយុ២១ឆ្នាំ. ស្នាក់នៅ ផ្ទះជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ហឹម វិឆ្ឆ័យ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ។
តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានឈរមេីលប្អូនស្រីលេងបៀរបន្ទាប់មកស្រាប់តែជនសង្ស័យដេីរមករួចវាយក្បាលប្រពន្ធដែលជាប្អូនបង្កេីតរបស់ជនរងគ្រោះ​ ភ្លាមនោះជនរងគ្រោះក៏បានសួរនាំស្រាប់តែទាស់សម្តីគ្នាមួយប្រាវ​ ។
សាក្សីបានបន្តថា​ បន្ទាប់មកជនសង្ស័យក៏បានដេីរចុះដេីរឡេីង​ ដោយជនរងគ្រោះមិនចាប់អារម្មណ៍ជនសង្ស័យក៏ទាញកាំបិតបុ័ងតោ មកកាប់ជនរងគ្រោះពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកេីតហេតុជនសង្ស័យព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចចុះទៅធ្វេីការឃាត់ខ្លួនភ្លាមៗដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ​


ចែករំលែក៖