ខេត្តក្រចេះ៖ បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តបើកបរបញ្ច្រាស
ទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យស្លាប់នៅនិឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុុត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ៈ១០នាទីថ្ងៃទី១៣ ខែមិីនាឆ្នាំ២០២១ ត្រង់ចំណុចកែងបត់តាសេកក្នុងភូមិ ហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៧៣ពីទីរួមស្រុកឆ្លូងទៅស្រុកតំបែរ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេ សុចិត្រា ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានស្លាប់នៅកន្លែងកើតហេតុ ជិះម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BD-៩៥៨៤ក្នុងទិសដៅពីត្បូងទៅជើងដោយមិនមានពាក់មួកសុវត្ថិភាពទេ។
ប្រភពបន្តថា ជនរងគ្រោះជិះម៉ូតូមិនប្រកាន់ស្តាំក្នុងល្បឿនលឿនទៀតផងពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែត្រូវរថយន្តដែលបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងបុកយ៉ាងពេញទំហឹងតែម្តង។
រថយន្តបង្កហេតុម៉ាក TOYOTA PICK UPពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២A -៨៦៧៦អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះមកធ្វើការវាស់វែងធ្វើកំណត់ហេតុប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ឯវត្ថុតាងរថយន្តបង្កហេតុនិងម៉ូតូសម្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកឆ្លូងរង់ចាំធ្វើការស្រាវជ្រាវបន្តឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមក្រោយ៕
ដោយ ជីវ័ន្ត