ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! ឆេះរថយន្តមួយគ្រឿងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ មានករណីរថយន្តមួយគ្រឿងត្រូវបានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ ស្ថិតនៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទៅដល់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ និងគ្រប់គ្រងកន្លែងកើតហេតុ បានហើយ ហើយពេលនេះកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ៕ដោយ ស សម


ចែករំលែក៖