ព័ត៌មានទាន់ហេតុការណ៍៖

លួចទូរស័ព្ទគេបាន៤ថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូន ជនសង្ស័យ១នាក់រួមទាំងវត្ថុតាង បន្ទាប់ទទួលបណ្ដឹងពីម្ចាស់ទូរស័ព្ទ ថាជនសង្ស័យរូបនេះបានលួចទូរស័ព្ទខ្លួនកាលពីប៉ុន្មានថ្ងៃមុន ។

ជនសង្ស័យរួមទាំងទូរស័ព្ទ១គ្រឿង បានបញ្ជូនមកដល់ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ១គ្រឿងខាងលើ ឈ្មោះ សង ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងទូរស័ព្ទដៃ១គ្រឿងម៉ាក ស្មាតហ្វូន ។

មន្រ្តីនគរបាលនៃស្នងការដ្ឋានបន្តថា ករណីនេះអនុវត្តន៍ឡើងបន្ទាប់ទទួលបណ្ដឹង ពីម្ចាស់ទូរស័ព្ទឈ្មោះ ឡេ ធីចាង ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបដូចគ្នា ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈកាលពីថ្ងៃទី១៣មុនថ្ងៃឃាត់ខ្លួន មានការសង្ស័យជននេះលួចទូរស័ព្ទ ។

មន្រ្តីនគរបាលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ(សង ធី)រួមទាំងវត្ថុតាងទូរស័ព្ទ កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាន ក្នុងទូរស័ព្ទ(សង ធី)មានសំឡេងឆាត់និយាយអាសអាភាស និងថតប្រដាប់ខ្លួនផ្ញើរឲ្យដៃគូរ ជនសង្ស័យធ្វើតេស្តទឹកនោម(វិជ្ជមាន+) ៕ដោយ៖ បុឹម ពិន

 


ចែករំលែក៖