ភ្នំពេញ៖ មេការខារ៉ាអូខេចំនួន២នាក់និងអ្នកពាក់ព័ន្ធចំនួន៧នាក់ទៀតត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនក្នុងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ «សម្រស់ជាយក្រុង» ស្ថិតនៅតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២១៖០០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយលួចបើកដំណើរការ។
នគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដោយសារតែជំងឺកូវីដ-១៩ កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជាដូចនេះរាជរដ្ឋាភិបាលបានប្រកាសបិទការជួបជុំ កម្មវិធីផ្សេងៗ និងហាង ក្លិបកម្សាន្តជាដេីម ដេីម្បីចូលរួមទប់ស្តាត់ការឆ្លង ។ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់បានឃើញហាងខាងលេីមានការផឹកស៉ី ជួបជុំមនុស្សច្រើន ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ក្នងនោះមានមេការ២នាក់។ក្រៅពីនេះជាបុគ្គលិកបម្រើការងារក្នុងហាងខាងលើយកទៅសួរនាំ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ និងការចុះបង្ក្រាបជាក់ស្តែងបង្ហាញថា មានករណីលួចបើកខារ៉ាអូខេពិតប្រាកដមែន៕
ដោយ៖សុខាសែនជ័យ