ព័ត៌មានទាន់ហេតុការណ៍៖

កោតតែហ៊ាន… ម្ចាស់នៅក្នុងបន្ទប់ហេីយហ៊ានចូលលួចទ្រព្យសម្បត្តិទៀតចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖  ជនសង្ស័យម្នាក់ខណៈកំពុងដេីរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឃេីញទ្វារបន្ទប់ជួលរបស់គេបេីកចំហហើយម្ចាស់ដេកលក់នៅខាងក៏យកឱកាសល្អនេះចូលទៅរេីកកាយរកលុយនិងរបស់ទ្រព្យល្អៗ តែជាសំណាងអាក្រក់ម្ចាស់បន្ទប់ភ្ញាក់ទាន់ក៏ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់​។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះមួយកន្លែងក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្រ  អាយុ១៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។

   តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកេីតហេតុម្ចាស់បន្ទប់បានសម្រាកនៅក្នុងបន្ទប់ជួលតែបេីកទ្វារចំហ។បន្ទាប់មកក៏មានជនសង្ស័យម្នាក់ដេីរកាត់មុខបន្ទប់ឃេីញទ្វារចំហហេីយម្ចាស់ក៏ដេកលង់លក់ទៀតឆ្លៀតឱកាសល្អក៏ចូលទៅក្នុងបំណងលួចទ្រព្យសម្បត្តិ ខណៈកំពុងរេីកកាយម្ចាស់បន្ទប់ភ្ញាក់ទាន់ក៏ឃាត់ខ្លួនជនសង្ស័យតែម្តង រួចប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖