ព័ត៌មានទាន់ហេតុការណ៍៖

រស់ក្នុងភូមិជាមួយគ្នា​ បែកគំនិតចាប់នាង​រំលោភក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កម្លោះក្រមុំមួយគូរស់នៅក្នុង​ភូមិជាមួយគ្នា​ តែខាងប្រុសបានបែកគំនិត​រក​គុកច្រវាក់ដោយសារតែគេបង្កេីតគម្រោងការ​ប្រេីកាំបិតគំរាមដេីម្បីចាប់រំលោភ​សេព​សន្ថវៈ​លេី​នារីវ័យ៣៣ឆ្នាំ​នៅក្នុងបន្ទប់ទឹក​ នៅ​ភូមិជើងអង ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។ 

   តាមកំណត់ហេតុ​របស់សមត្ថកិច្ច​បានឱ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​១៩:​៣០​នាទី នៅចំណុចបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំកេីតហេតុខាងលេី។ 

កំណត់​ហេតុ​បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ឯនារីរងគ្រោះ ឈ្មោះ អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ 

ក្រោយពីប៉ុនប៉ងចាប់រំលោភដោយប្រើកាំបិតចុងស្រួចគំរាម​ទៅលើនារីរងគ្រោះរួចមក​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឱ្យកម្លាំងនគរ​បាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រំនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ធ្វើការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួន​ជនសង្ស័យតាមបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ​ ។ 

ក្រោយ​បញ្ចប់​ការសាកសួរ​ ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វណ្ណៈ


ចែករំលែក៖