ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ណាស់! ម៉ូតូនិងរថយន្តបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

      ខេត្តកណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងរថយន្តបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូត្រូវរថយន្តអូសជាច្រើនម៉ែត្រស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ត្រង់ចំណុចមុខសាលាស្រុកស្អាងលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

  ជនរងគ្រោះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ម.2805ភ.ព1 ។ចំណែកភាគីខាងរថយន្តពាក់ស្លាកលេខ 3A.2157 ប្រភេទរថយន្តដឹកទំនិញ(ដឹកស្វាយ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។

   ប្រភព​ដដែលបន្តថា​ នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបើកបរលើកំណាត់ផ្លូវលេខជាតិ២១បេ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងតែម្ដង ធ្វើឲ្យជនរងគ្រោះនិងម៉ូតូត្រូវរថយន្តអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

    ចំពោះ​ករណីនេះ​ គឺពុំទាន់ដឹងភាគីខាងណាត្រូវឬខុសនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យវាស់វែងនៅកន្លែងកើតហេតុ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖