ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំង ប៉ុស្តិ៍នគរបាលឃ្មួញ ស្រាវជ្រាវឃាត់ខ្លួនបាន ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា(ធាក់ផ្តួលយកម៉ូតូ)  កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង១៧ និង១០នាទី នៅចំណុចខាងលិច សាលាបឋមសិក្សាត្រពាំងរាំងចាស់ វិថីឈ្នះ=ឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ម៉ោង៥ និង២១នាទីព្រឹក បង្កដោយជនសង្ស័យ ០៦នាក់(គេចខ្លួន ០៣នាក់៖១-ឈ្មោះចិន , ឈ្មោះសី និងឈ្មោះចន) មធ្យោបាយម៉ូតូ០៣គ្រឿង ។ ជនសង្ស័យ០៣នាក់រួមមាន៖១-ឈ្មោះ គង់ ពេជ្រ (ហៅពេជ្រតូច) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ ម៉េង កែវពេជ្រ (ហៅពេជ្រធំ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងបក្ខពួក ០៣នាក់ទៀតគេចខ្លួន បានប្រើអំពើហិង្សាធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួលរួចលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4834 របស់ជនរងគ្រោះឈ្មោះ សួន សុខងីម ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ របួសបាក់ដងកាំបិតខាងឆ្វេង ។ សម្ភារបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4834 របស់ជនរងគ្រោះ , សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1FE-1823 របស់ជនរងសង្ស័យ ឈ្មោះ សំ សំណាង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖