ភ្នំពេញ៖ រកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន១ នាក់ ជាស្ត្រី អាយុ ៣១ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីពម៉ុងឡេន។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ។
លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបន្តថា, បើតាមព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ ជាស្ត្រី អាយុ ៣១ ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្លូវលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០៨ នាក់ ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕
ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច

