ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសអោយដឹងថា, យុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមមនុស្សអាយុ៦០ឆ្នាំឡេីងចំនួន ៥៥,៧០០នាក់ នៅរាជធានីភ្នំពេញ ជាការសម្រេចដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេីសុខភាពប្រជាជនកម្ពុជាទូទៅ ក្នុងការទទួលបានវ៉ាក់សាំង នឹងចាប់ផ្តេីមធ្វេីពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ ក្នុងរយៈពេលពីរសប្តាហ៍។
ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពី ការវ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គវក-១៩) របស់គណៈកម្មការចំពោះកិច្ច យុទ្ធនាការចាក់វ៉ាក់សាំងកវីសែល (COVISHIELD) ដែលទទួលបានអាជ្ញាបណ្ណផលិតពី អាស្ត្រាហ្សែនីកា (AstraZereca) សម្រាប់ក្រុមមនុស្សអាយុពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គវក-១៩ ) សូមជម្រាបជូនសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាមិនទាន់ មានការថមថយនៅឡើយនោះ និងយោងតាមរបាយការណ៍រអង្គការសុខភាពពិភពលោកបានរកឃើញថា ក្រុមមនុស្សវ័យចាស់ គឺជាក្រុមងាយ រងគ្រោះខ្ពស់បើមានការចម្លងជំងឺកូវីដ-១៩ វាងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលអាចធ្វើបាន។ ឲ្យបានឆាប់បំផុតដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជានាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមជម្រាបជូនដល់សាធារណជនទាំងអស់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង កម្រិតចំនួន៥៥.៧០០នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ តទៅចាប់ពីម៉ោង ០៨:០នាទីព្រឹក នៅតាមទីតាំងដូចខាងក្រោម ទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ៕
ដោយ៖ សិលា