ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកស្នួល

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅថ្ងៃទី២២ ខែមីនា បានធ្វើការស្រាវជ្រាវបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវលំទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងនោះនគរបាលបាន ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះឈាន ប៊ុនណា អាយុ៣១ឆ្នាំ រស់នៅចំណុចខាងលើ។ ហើយថែមទាំងដកហូតបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន០៨កញ្ចប់(០២កញ្ចប់ធំ និង ០៦កញ្ចប់មធ្យម)ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ និងជួញដូរជាច្រើនសម្រាប់ និងម៉ូតូម៉ាកយ៉ាម៉ាហាអិចសៃទ័រYamaha Exciter ពណ៌ខៀវ បិតស្គត់ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខចំនួន០១គ្រឿង៕

ដោយ៖ សិលា


ចែករំលែក៖