ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្ត៤នាក់បើកគេចពីប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័កត្រូវបានសមត្ថកិច្ចចាប់ធ្វើការផាកពិន័យអន្តរការណ៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានរថយន្ត៤គ្រឿង បានបើកគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័កត្រង់ព្រំប្រទល់រវាងខេត្តព្រះសីហនុ នឹងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចាប់ធ្វើការពិន័យអន្តរការណ៍។

  យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃនប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ៖

ករណីទី១-រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ  ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។

ករណីទី២-រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អុឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។

ករណីទី៣- រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។

ករណីទី៤- រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3BD-0184  បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១  ត្រង់មាត្រាទី១០ 

” បទមិនគោរពវិធានការរដ្ឋបាល ”

ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

   សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖