ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពេញទំហឹងស្លាប់ពីរនាក់អ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តក្រចេះ ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងពណ៌ទឹកប៊ិចបុកម៉ូតូយ៉ាងពេញទំហឹងតែម្តងហើយចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅថ្ងៃទី២២ ខែមីនាឆ្នាំ២០២១លើផ្លូវជាតិចំណុចភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកឆ្លូងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នាតែមិនបានបញ្ជាក់អត្តសញ្ញាណរថយន្តច្បាស់លាស់។

ក្នុងហេតុការណ៍នេះអ្នកបើកបររថយន្តបង្ករគ្រោះថ្នាក់នោះបានចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុបន្ទាប់ពីដឹងថាជនរងគ្រោះជាអ្នកជិះម៉ូតូ២នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

ជនរងគ្រោះទាំងពីរនាក់មាន ទី១.ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំជាអ្នកបើកបរម៉ូតូ និងទី២.ឈ្មោះជ្រីន សុខនា អាយុ២៦ទាំងពីរនាក់មានទីលំនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងខេត្តក្រចេះ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការស្រុកឆ្លូងបានមកអន្តរាគមន៍ធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួរ៊សារយកទៅធ្វើបុណ្យតាមប្រពៃណី។

ឯមធ្យោបាយបង្ករហេតុទាំងសងខាងរក្សាទុកនៅអធិការដ្ឋានរង់ចាំស្រាវជ្រាវឱ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោគនៅពេលក្រោយ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖