ព័ត៌មានទាន់ហេតុការណ៍៖

Ronnie O’Sullivan ផ្តួលចន John Higgins ១០-៨ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Tour Championship

ចែករំលែក៖

កីឡាករស្នូកឃ័រលំដាប់ពិភពលោក Ronnie O’Sullivan បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតដណ្តើមពានរង្វាន់ Tour Championship ដោយបានផ្តួល John Higgins ក្នុងលទ្ធផល ១០-៨ នៅឯរមណីយដ្ឋាន Celtic Manor នៅ Newport ប្រទេសវែល។

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៣ មីនានេះថា ម្ចាស់ជើងឯកស្នូកឃ័រពិភពលោករូបនេះបាននាំមុខ ៥-៣ បន្ទាប់ពីវគ្គទី១ ជាមួយ John Higgins ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២២ ខែមីនា ពោលគឺនៅសល់តែ២ប្រកួតទៀត

កីឡាករ John Higgins ធ្វើមិនសូវបានល្អ ដោយបាននាំមុខតែមួយសិតប៉ុណ្ណោះ តែមួយសម្រាប់តែ O’Sullivan បានយកឈ្នះគូប្រកួតរូបនេះដើម្បីកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករស្កុតឡេនJohn Higgins រូបនេះបានវាយបកវិញ ប៉ុន្តែការរកបាន៦៩គ្រាប់ជួយឱ្យកីឡាករ O’Sullivan ទទួលបានជ័យជំនះ។

ជ័យជម្នះនេះមើលឃើញថា O’Sullivan ទទួលបានការសងសឹកមួយកម្រិតទៅលើ Higgins បន្ទាប់ពីចាញ់ ១០-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Player Championship កាលពីខែមុន។

សូមបញ្ជាក់ថា ការប្រកួតនឹងបន្តនៅថ្ងៃអង្គារនេះគឺកីឡាករ Neil Robertson ជួបជាមួយ Jack Lisowski ខណៈដែល Mark Selby នឹងជួប Kyren Wilson នៅថ្ងៃពុធ និងលេខពិភពលោក Judd Trump ត្រូវជួបកីឡាករ Barry Hawkins នៅថ្ងៃព្រហស្បតិ៍ដោយ៖ ភារៈ


ចែករំលែក៖