ភ្នំពេញ៖ តារាចំរៀងផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធិ បានបង្ហោះសារ ដោយក្តីរន្ធត់ពីការឆ្លងជំងឺកូវីដ-១៩ ដ៏សាហាវដល់ជនរួមជាតិ ពិសេសឮសូរសំឡេងឡានពេទ្យ តែងតែគិតជាប្រចាំ។
លោក ណុប បាយ៉ារិទ្ធិ បានបង្ហោះលើ facebook ខ្លួនថា , ស្ថិតក្នុងស្ថានភាពជាអ្នកជម្ងឺកូវីដ១៩ម្នាក់ អោយឮតែសម្លេងឡានពេទ្យម្តងៗ ក្នុងចិត្តគិតហើយ មកព្រមគ្នាជាមួយដង្ហើមធំ មិនដឹងថាថ្ងៃនេះបងប្អូនណាខ្លះឆ្លង? ហើយឆ្លងប៉ុន្មាននាក់? 😔
សូមបងប្អូនបន្តរកិច្ចការពារ ៣ការពារ ៣កុំ ដាច់ខាតកុំមើលស្រាលអោយសោះ ប្រយ័ត្នអោយខ្លាំងទើបគេចផុត ។ ក្រៅពីប្រុងប្រយ័ត្នសូមពង្រឹងផ្នែកស្មារតីអោយរឹងមាំ កុំតក់ស្លុតពេក កុំអោយខ្លួនឯងបាត់ម្ចាស់ការអោយសោះ មនុស្សគ្រប់រូបដែលមានជីវិតគឺ កាយចិត្តផ្សាផ្ជាប់គ្នា បើចិត្តរឹងមាំ កាយនិងរឹងមាំទៅតាមដូចគ្នា បើចិត្តតក់ស្លុតទន់ជ្រាយ រាងកាយនិងទ្រន់ជ្រាយទៅតាមចិត្តរបស់យើងមិនខាន ។ ក្រៅពីការព្យាយាមការពារខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រលាញ់ សូមបងប្អូនពង្រឹងស្មារតី ព្រោះស្មារតីគឺសំខាន់ណាស់ នណាៗក៍ភ័យខ្លាចដែរ តែកុំភ័យខ្លាចដល់ដេកដួល នោះទោះបងប្អូនមិនឈឺសោះក៍និងប៉ះពាល់ដល់សុខភាពដែរ ។ សូមបងប្អូនរឹងមាំ ហើយបង្កើនសម្លេងផ្សព្វផ្សាយស្តីពីការការពារអោយបានច្រើន អនុវត្តន៍កុំបីមើលស្រាលជាមួយជម្ងឺកូវីដ១៩ ។
សូមជូនពរបងប្អូនអោយមានសុខភាពមាំមួន យកឈ្នះកូវីដ១៩អោយបាន ។
រួមកម្លាំងដើម្បីកំចាត់មេរោគនេះពីកម្ពុជាយើងអោយបាន💪🏻💪🏻💪🏻។
សូមបញ្ជាក់ថា, ម្តាយតារាសម្តែង ស្រីពីនបានទទួលមរណភាពនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ហើយក្រសួងសុខាភិបាល ក៏បានប្រកាសជាផ្លូវការផងដែរ និងជាមនុស្សទី៥ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ ៖ សិលា