ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប ៖ ការពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំពិធីបួងសួង សែនព្រេន សុំសេចក្តីសុខ សូមអោយជនរួមជាតិ បានរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ ទាំងអស់គ្នា។

លោកបានថ្លែងថា, យើងខ្ញុំសូមឧទ្ទិសរំលឹកដល់ដួងវិញ្ញាណបុព្វបុរសខ្មែរជាគ្រូពេទ្យបុរាណ សូមឲ្យជួយគាំទ្រជាកម្លាំងចិត្ត និងភាពស័ក្តិសិទ្ធិនៃការព្យាបាលដល់អ្នកដែលឆ្លងជំងឺកូវីដ-១៩ រីឯអ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺឆ្លងដ៏កាចសាហាវនេះ កុំឲ្យវិលវល់ និងបានទៅទីឋានសុគតិភព។

លោកសូមបួងសួងសុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យជៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ និងសូមឲ្យព្យាបាលជំងឺដ៏កាចសាហាវនេះ មានប្រសិទ្ធភាព កាត់បន្ថយអ្នករងគ្រោះថ្នាក់ដ៏ជីវិត និងឲ្យមេរោគចង្រៃនេះ វិនាសសាបសូន្យឲ្យអស់។

សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។

#៣ការពារ​:​ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ:​ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕

ដោយ៖ សិលា


ចែករំលែក៖