ព័ត៌មានទាន់ហេតុការណ៍៖

អាណិតលោកយាយណាស់វ័យ ៧៩ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកយាយអាយុ៧៩ឆ្នាំ បានឆ្លង ជំងឺកូវីដ-១៩ ខណៈកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ស្នាក់នៅចំណុចផ្ទះលេខ1NZ ផ្លូវលេខ៣ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យ មកយកទៅព្យាបាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ។ នេះបើយោងតាម លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បង្ហោះតាមបណ្តាញសង្គម Facebook។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ក៏បានមកទទួលអ្នក ជំងឺ កូវីដ-១៩ ចំនួន៣នាក់ បន្ថែមទៀត ផងដែរ ។
សូមចូលរួមទាំងអស់គ្នា អនុវត្តវិធានការ «៣ការពារនិង៣កុំ» ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺ កូវីដ-១៩។
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ៥៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២៣ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ កើនដល់១៨៧២នាក់ ក្នុងនោះជាសះស្បើយ១០៥៦នាក់ និងមានករណីស្លាប់កើនដល់៧នាក់៕

ដោយ៖ សិលា


ចែករំលែក៖