ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនជនជាតិចិន ៣នាក់ ដែលពាក់ព័ន្ធករណីចាប់ជនជាតិចិនដូចគ្នាធ្វើទារុណកម្មនិងជម្រិតទារប្រាក់ចំនួន២៦ម៉ឺដុល្លារអាមេរិក ត្រូវបានកម្លាំងការរិយាល័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់ការរិយាល័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំងនាក់នេះរួមមាន៖ ទី១-ឈ្មោះ wang yong nan ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខុនដូគ្មានឈ្មោះ ជាន់ទី៤ បន្ទប់លេខ៤១ ១ ផ្លូវ១៣៥ សង្កាត់ទួលទំពួង ខណ្ឌចំ ការមន រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ Cheng Quiang ភេទប្រុ ស អាយុ២៨ឆ្នាំ ជាជាងអគ្គិសនី ស្នាក់នៅខុនដូរជាមួយគ្នា និងទី៣-ឈ្មោះ Wang yong ហៅ ជីញ អាយុ៣៣ឆ្នាំ មុខរបរជាអគ្គីសនី ស្នាក់នៅខុនដូរជាមួយគ្នា ។
របាយការណ៍ដដែល បន្តថា ទាក់ទិននឹងការចាប់ឃាត់ខ្លួនជនសង្ស័យ៣ នាក់ខាងលើនេះ ដំបូងឡើយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនជាតិចិនដែលរស់នៅក្រៅប្រទេសតាមរយៈទូរស័ព្ទបានប្តឹងថា មានឧក្រិដ្ឋ ជនជាជនជាតិចិន១ក្រុម បានធ្វើសកម្មភាពចាប់ខ្លួនជនជាតិចិនដូចគ្នា ដែលកំពុងរស់នៅភ្នំពេញ យកទៅបង្ខាំងទុកនៅខុនដូមួយកន្លែង ដើម្បីធ្វើទារុណកម្ម ជម្រិតទារប្រាក់ចំនួន២៦ម៉ឺនដុល្លារអាមេរិក ។
ក្រោយពីមានពាក្យបណ្តឹងផ្ទាល់មាត់តាមទូរស័ព្ទនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានធីភ្នំពេញ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនកណ្តាលនគរបាយុត្តិធម៌ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹងនាំកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឈានទៅដល់ការបង្ក្រាប នឹងចាប់ខ្លួនឧក្រិដ្ឋជន៣នាក់ខាងលេីនេះ ហើយក្នុងនោះសមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ២ នាក់ ម្នាក់មានឈ្មោះ Ly Quingxing ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន មានមុខរបរជាពាណិជ្ជករ នឹងម្នាក់ឈ្មោះ Gnuyen huynh jhang Ghana ភេទស្រី អាយុ២០ឆ្នាំ ជាពាណិជ្ជករ ជនជាតិវៀតណាម ស្នាក់នៅខុមដូ ដឹវាន់ម៉ាសុង បន្ទប់លេខ១២ដេ ជាន់ទី១២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។
ប្រភពដដែល បន្ថែមទៀតថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រុមឧក្រិដ្ឋជន បានចាប់ជនរងគ្រោះដោយបានយកទៅបង្ខាំងទុក នឹងធ្វើទារុណកម្មប្រព្រឹត្តនៅចំណុចទីតាំងខុនដូមួយកន្លែងឈ្មោះ PAM HOUSE APARTMENT ស្ថិតនៅផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះដែរសមត្ថកិច្ច ក៏បានរឹបអូសវត្ថុតាងមួយចំនួននៅបន្ទប់ ឃុំឃាំងជនរងគ្រោះ ដែលធ្វើទារុណកម្ម មានដូចជា៖ កាំភ្លើងខ្លី១ដើម ខ្នោះដៃ ខ្សែចង កាំបិត និងដំបងឆក់ ជាដើម ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានហេីយ ពួកគេក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេជាជនដៃដល់បានចាប់ជនរគ្រោះយកទៅបង្ខាំងទុកធ្វើទារុណកម្ម ដើម្បីជម្រិតទារប្រាក់ពិតប្រាកដមែន ។ តែពួកគេបានធ្វើតាមបញ្ជារបស់មេក្លោង ដែលរស់នៅប្រទេសចិនឯណ្ណោះ ហើយប្រាក់ដែលជម្រិតបានពីជនរងគ្រោះចំនួន ២៦ ម៉ឺនដុល្លារអាមេរិក លទ្ធផលពួកគេនៅមិនទាន់ទទួលយកមកចែកគ្នាផង ព្រោះលុយនោះត្រូវបានសាច់ញាតិឬក្រុមគ្រួសារជនរងគ្រោះ វេចូលកុងមេក្លោងនៅប្រទេសចិនឯណោះ។ ចំណែកពួកគេនៅទីបំផុត ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនតែម្តង៕ដោយ៖ស តារា