ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ខណៈឃើញនារីម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯង ដោយទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូ ក៏ធ្វើសកម្មភាពឆក់ រួចព្យាយាមជិះគេចខ្លួន តែមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១ នៅចំនុចភូមិភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រុង សានស្រីកា ភេទស្រី
អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកលក់កាហ្វេ មានទីលំនៅភូមិស្រែញរ័ សង្កាត់ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ រុន ទិត្យធិរក្ស ហៅ មុី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។
មានទីលំនៅបច្ចុប្បន្នភូមិ ថ្មី សង្កាត់ទៀន ខណ្ឌ ដង្កោ រាជធានីភ្នំពេញ( ឃាត់ខ្លួន)។ ចំណែកវត្ថុតាងចាប់យក÷ទូរសព្ទដៃ០២គ្រឿង, ម៉ូតូម៉ាក Honda ធុនសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ IL 5991ចំនួន១គ្រឿង
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានចេញពីធ្វើការនៅហាងលក់កាហ្វេយីហោ អ្នកម្តាយ ដែលស្ថិតនៅក្បែរកន្លែងកេីតហេតុ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងហុង Beat ពណ៌ក្រហមទៅផ្ទះរបស់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ២០B ទៅទិសខាងលិច ពេលធ្វើដំណើរទៅដល់កន្លែងកេីតហេតុ ស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុន125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IL 5991 មកពីក្រោយបានធ្វេីសមក្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលទុកនៅក្នុងឃ្លុបម៉ូតូខាងមុខផ្នែកខាងឆ្វេង ពេលនោះជនរងគ្រោះបានស្រែកថាចោរៗនិងដេញតាមពីក្រោយ ភ្លាមនោះសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ អន្លង់រមៀតដែលប្រចាំការនៅក្បែរនោះបានដេញតាមពីក្រោយ ហេីយស្រែតាម វិទ្យុទាក់ទង និងធ្វេីការពួនស្ទាក់គ្រប់ច្រក រហូតមកដល់ចំណុចភូមិឆ្មាពួន ឃុំជេីងកេីប ទេីបជនសង្ស័យផ្តួលម៉ូតូរត់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដេីម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ