ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ថ្លែងអំណរគុណ ដល់ម្ចាស់ផ្ទះជួល ប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ជូនដល់លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ក្នុងនោះម្ចាស់ផ្ទះជួលរួមមាន ៖

១-លោក ឈឿន ប៊ុនធន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ។
២-លោក ហេង វាសនា និងភរិយា ។
៣-លោក លីម ជា នាយកក្រុមហ៊ុន តៃអីហ្សី និងភរិយា។
៤-លោក មិន រស្មី ស្នងការរងនគរបាលខេត្តកោះកុង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះចំពោះ លោក លោកស្រី ដែលមានសមានចិត្តជួយសម្រាលបន្ទុកជូនកម្មករ កម្មការិនី តាមរយៈការផ្តល់បន្ទប់ស្នាក់នៅដោយឥតគិតថ្លៃចំនួន ៦៩ បន្ទប់, ៤៦បន្ទប់ ,២៧០បន្ទប់ , ៥៣បន្ទប់, រយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១ ដែលបច្ចុប្បន្នប្រទេសយើងកំពុងត្រូវប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្ក ឡើងដោយជំងឺកូវីដ-១៩។

ខ្ញុំសូមជូនពរ លោក ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖