ខេត្តសៀមរាប ៖ កាលពីម្សិលមិញ លោក ឃឹម ហ្វីណង់ អភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រី បានអោយសូមជួយផ្សព្វផ្សាយបន្តផង ⚠️⚠️⚠️ខណៈ រដ្ឋបាលស្រុកបន្ទាយស្រីបានបិទតូបលក់នំបញ្ចុក២កន្លែងនៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថាមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់បានមកពិសានំបញ្ចុកនៅទីនោះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ។
លោកថ្លែងថា, នេះជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័កក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់។ ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្តទៅដល់បុគ្គលិកហាងកាហ្វេដែលបុរសវិជ្ជមាននេះធ្លាប់បានចូលទៅក្នុងអំឡុងពេលដំណាលគ្នារួចមក ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះចាប់ពីថ្ងៃទី១៩មីនារហូតមកដល់២៤មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់។
លោកបន្តថា សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្តនៅក្នុងសហគមន៍របស់យើងឱ្យបានលឿនជាទីបំផុត៕
ដោយ៖ សិលា