ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាតក្រូ ដែលមានវិជ្ជមានកូវីដ-១៩ លទ្ធផលយកសំណាកលើកទី១នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១នេះ គឺ អវិជ្ជមាន

ចែករំលែក៖

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយ លោក វ៉ាន់ ណាក្រូ ដែលមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ និង ២២ខែមីនា ឆ្នាំ ២០២១ លទ្ធផលយកសំណាកលើកទី១នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១នេះ គឺ អវិជ្ជមានកូវីដ-១៩ ទាំង ១៥នាក់។

នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សារធារណៈជន និងបងប្អូនប្រជា ពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ ឱ្យបានជ្រាបថា៖ បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ចំនួន ១៥នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោលជាមួយលោក វ៉ាន់ ណាក្រូ ដែលមានវិជ្ជមានកូវីដ-១៩ បានសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស លពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានស្រង់យកសំណាកលើកទី១ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

លទ្ធផលពិនិត្យសំណាកលើកទី១ របស់បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ គឺ អវិជ្ជមានកូវីដ-១៩ ទាំង ១៥នាក់។ អ្នកទាំង ១៥ ធ្វើចត្តាឡីស័កបន្ត និងស្រង់យកសំណាកលើកទី២ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

ចំពោះអ្នកដែលចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ចាប់ពីយប់ថ្ងៃទី២១ ដល់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ។

ចំណែកឯអ្នកដទៃទៀតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ៖ ៣ការពារៈ ពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ និង រក្សាគម្លាតបុគ្គល ១,៥ម៉ែត្រ ។

៣កុំ៖ កុំចូលកន្លែងមានមនុស្សច្រើន កុំចូលកន្លែងបិទជិត និងកុំចាប់ដៃ ប៉ះពាល់ ឱបគ្នា អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖