ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន ថា, នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣:៤៤នាទីរសៀល។ ស្ត្រីខាងលើនេះ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥៦នាទីព្រឹក ហើយត្រូវបានយកសំណាកនៅមន្ទីរកាល់ម៉ែត ដោយលទ្ធផលវត្ថុសំណាករបស់គាត់ដែលចេញដោយមន្ទីរ ពិសោធន៍វិទ្យាស្ថានប៉ាស័រកម្ពុជា បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ -១៩។ បន្ទាប់មក អ្នកជំងឺនេះ ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:២៦នាទីថ្ងៃត្រង់។ ដោយសារអ្នកជំងឺមានស្ថាន ភាពកាន់តែធ្ងន់ធ្ងរឡើងៗ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១៣:៤៤នាទីរសៀល ទោះបីជាក្រុមគ្រូពេទ្យបាន សង្គ្រោះអ្នកជំងឺបាន។
ខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេសរួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមក៏ដោយ ក៏នៅតែមិនអាចជួយបាន។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិត បណ្តាលមកពីវ៉ៃលុករបស់វីរុសកូវីដ-១៩ ធ្វើឱ្យមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា