ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់គ្រួសារសព ប្រជាពលរដ្ឋម្នាក់ ទទួលមរណភាពដោយជំងឺកូវីដ-១៩នៅសង្កាត់ប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០ នាទីព្រឹក លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ប្ញស្សីកែវ និងសណ្ដាប់ធ្នាប់ខណ្ឌ ចូលរួមរំលែកសេចក្ដីមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំពាំអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ មកឧបត្ថម្ភជូនដល់ គ្រួសារសពឈ្មោះ ហ៊ូ ហូយ ភេទស្រី អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាពដោយ ជំងឺកូវីដ-១៩ មានទីលំនៅនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចទាំងទ្វេ ដែលបានពាំនាំមកឧបត្ថម្ភដល់ក្រុមគ្រួសារសពនាឱកាសនេះ រួមមាន ៖ អង្ករ ១០០ គីឡូក្រាម និង បច្ច័យចំនួន ៥,០០០,០០០ រៀល៕

ដោយ ៖ សិលា


ចែករំលែក៖