ភ្នំពេញ៖ ពីរដ្ឋបាលស្រុកពញាក្រែក – នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ សូមមកធ្វើតេស្ដរកមេរោគ កូវីដ-១៩ (COVID-19)។
រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូជាអាជីវករ ផ្សារស្ទឹង ដែលមានការទំនាក់ទំនងជាមួយបុគ្គលដូចមានរាយឈ្មោះខាងក្រោមនេះ ៖
១. លោក លី សុផល អាជីវករលក់ដូរក្នុងផ្សារស្ទឹង
២. លោក លី សុផេន អាជីវករលក់ដូរក្នុងផ្សារស្ទឹង
៣. លោកស្រី ឈូក សារ៉ង អាជីវករលក់ដូរក្នុងផ្សារស្ទឹង។
សូមមកធ្វើតេស្ដរកមេរោគកូវីដ-១៩ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាទទួលជ្រាប និងចូលរួមសហការ ដើម្បីសហគមន៍យើងគ្មានការចម្លង មេរោគកូវីដ-១៩ (COVID-19)៕
សូមអរគុណ!
ដោយ ៖ សិលា