ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ អ្នកគ្មានមេត្តាដល់សត្វលោកទេ ! កូនខ្ចី និងកូនតូចៗ ត្រូវឆ្លងកូវីដ-១៩ដ៏កាចសាហាវនេះ អ្នកណាទប់អារម្មណ៍ ទឹកភ្នែកបាន ?

ចែករំលែក៖

ភ្នំពេញ៖ ពុទ្ធោអើយ! មួយគ្រួសារត្រូវឆ្លងកូវីដ-១៩ មានទាំងម្តាយកូនខ្ចីអាយុ៤ខែ កូនអាយុ៤ឆ្នាំ អាយុ៦ឆ្នាំ ត្រូវចាកចេញពីផ្ទះទាំងយប់ទៅព្យាបាលតាមឡានពេទ្យ ! តើអ្នកយល់ពីអារម្មណ៍១នេះទេ ?

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន អាណិតពួកគាត់ណាស់ ក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋានឃើញ ប្រជាពលរដ្ឋមានវិបត្តិនេះ។

នៅមុននេះបន្តិច ! នាវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសំណេរលើ facebook ផ្លូវការលោកថា, “😭គ្រាន់តែដឹងថាប្រជាពលរដ្ឋ..មានវិជ្ជមាន ខ្ញុំហាក់គ្មានកម្លាំងទន់ដៃ សូមបីតែចាប់អាយកូមក៍របូត ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ទឹកចិត្តឪពុក(បើឪពុកមិនទៅតើបានពីណាមើលកូនង៉ែតនេះ) បីកូនអាយុ៤ខែ ឡើងឡានពេទ្យដោយប្រពន្ធកើតCovidមុន២ថ្ងៃ រីឯក្មួយៗអាយុ៤ឆ្នាំ និង៦ឆ្នាំ(កើត១គ្រួសារ)…មិនមែនទៅរៀនទេក្មួយគឺទៅពេទ្យដើម្បីព្យាបាលជម្ងឺCovid19 ។ អុំបានត្រឹមឈរមើលស្រក់ទឹកភ្នែកនិងជូនពរបងប្អូន ក្មួយៗ មានសុខភាពល្អនិងឆាប់ជាមកផ្ទះវិញដោយសុខសប្បាយ🙏”។
ត្រង់ចំណុចនេះ យើងគួរនឹកឃើញ ទឹកភ្នែកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ពេលកំពុងសំភាសន៍ជាមួយស្ថានីយទូរទស្សន៍ BTV លោកស្រីស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈជំងឺកូវីដ-១៩កាចសាហាវ និងបំលែងថ្មីឆ្លងរហ័សឆក់ជីវិតប្រជាពលរដ្ឋ ហើយក្នុងករណីខ្លះប្រជាពលរដ្ឋ មិនសូវយកចិត្តទុកដាក់អនុវត្តតាមវិធានសុខាភិបាល! លោកស្រីធ្លាប់ថ្លែងទាំងទឹកភ្នែកថា, ក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា ដំណាក់កាលនេះការស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាការពិត មិនមែនជាការលេងសើចទេ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ហើយសូមអំពាវនាវដល់សាធារណជនមេត្តា កុំមានការយល់ខុសទៀត ថា ការស្លាប់នេះគឺជាការរៀបចំឲ្យសោះ !! ប្រាប់ប្រជាពលរដ្ឋផង ស្រក់ទឹកភ្នែកផង ! គួរយល់ពីអារម្មណ៍ថ្នាក់ដឹកនាំជំនាញផង ?
សូមបញ្ជាក់ថា, គ្រូពេទ្យជួរមុខមួយរូប បង្ហាញក្ដីតក់ស្លុតវីរុសប្រែរូបថ្មី វាយលុកចូលសាច់ស៊ីសួតខ្ទេច តែ ២ ទៅ ៥ថ្ងៃ។
លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​មហា​បរិញ្ញា វ៉ាន់ មិច ឯក​ទេស​ព្យាបាល​ជំងឺ​សួត ជំងឺ​ហឺត និង អាលែកហ្សី បាន​បង្ហាញ​អារម្មណ៍​ ភ័យខ្លាច និងព្រួយបារម្ភ​ ចំពោះ​​ស្ថានភាព​ជំងឺ​កូវីដ-១៩​ នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ព្រោះ​វា​​កូវីដ​ប្រភេទ​ថ្មី។​

រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​មាន​ឈ្មោះ​ថា​ Vann Mich លោក​ដុកទ័រ​បាន​សរសេរ​ថា៖” មាន​បទ​ពិសោធន៍​ជាង១​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​ និង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ឬ​តក់ស្លុត​ឡើយ​។ តែ​ក្នុង១​ខែ​ចុងក្រោយ​នេះ​ចាប់​ពី​ ២០​ កុម្ភៈ ២០២១​ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច និង​ព្រួយ​បារម្ភ​ណាស់​ ពីព្រោះ​វា​ជា​ប្រភេទ​មេរោគ​ប្រែ​រូប​ថ្មី (Variant Virus Strain) ដែល​ក្នុង​រយៈ​ពេល​តែ​២ទៅ៥ថ្ងៃវាវាយលុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សងខាង”។

“រូបភាព​សួត​ត្រូវ​បាន​មេរោគ​ស៊ី​សុសសាច់​ដ៏​គួរ​អោយ​ខ្លាច ។ គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្តន៌​អោយ​បាន​ដាច់ខាត​តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន គឺ ៣​កុំ ៣​ការពារ​ទេ​ទើប​អាច​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ ។ សូម​បួងសួង​ដល់​ព្រះ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ជួយ​តាម​ថែរក្សា​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត និង​ក្រុម​គ្រួសារ ដល់​ថ្នាក់​ដឹកនាំ​ប្រទេស ប្រជាជន​ខ្មែរ​ទាំងអស់ ក្រុម​គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ជៀស​ផុត​ពី​ជំងឺ​នេះ និង​សូម​អោយ​មេរោគ​នេះ​សាប​រលត់​​ចាក​ផុត​ពី​ប្រទេសខ្មែរ​យើង​ឆាប់​ៗ”៕

ដោយ៖សុខ ខេមរា

 


ចែករំលែក៖