ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីប្រវត្តិ អ្នកពាក់ព័ន្ធនឹងការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់។
យោងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ឬនៅតាមបណ្តារាជធានី ខេត្ត ផ្សេងៗទៀត ពាក់ព័ន្ធ នឹងការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១ ក្នុងនោះ៖
១-លោកស្រី ជួប សារ៉ែន អាយុ ៤៥ឆ្នាំ នៅភូមិសង្កែប ឃុំសំបូរ ស្រុកបាធាយ
២-លោកស្រី លាង សុធារី (ត្រូវជាភរិយា លោក វ៉ាន់ ណាក្រូ អ្នកជំងឺកូវីដ-១៩) អាយុ២៧ឆ្នាំ រស់ នៅភូមិអូឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
៣-កុមារី វណ្ណា ហ្សីរីន (ត្រូវជាកូន លោក វ៉ាន់ ណាក្រូ អ្នកជំងឺកូវីដ-១៩) អាយុ ១៨ខែ
៤-កុមារា វណ្ណា ឡូស៊ិច (ត្រូវជាកូន លោក វ៉ាន់ ណាក្រូ អ្នកជំងឺកូវីដ-១៩) អាយុ ៨ឆ្នាំ
៥-លោក លាង ញ៉ូ (ត្រូវជាឪពុកក្មេក លោក វ៉ាន់ ណាក្រូ អ្នកជំងឺកូវីដ-១៩) អាយុ ៧៥ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ
១-១-ប្រវត្តិដំណើររបស់លោកស្រី ជួប សារ៉ែន ៖ -ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ចេញដំណើរទៅមើលកូនសំរាកពេទ្យ (គ្លីនិកឯកជន សាន់ ភីរ៉ូ ដែលមានវិជ្ជមានកូវីដ-១៩) ទៅដល់ម៉ោងប្រហែល ៨:០០ ទៅ ៩:០០ព្រឹក បន្តស្នាក់នៅមើលថែកូនរហូតដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ នៅគ្លីនិចឯកជន សាន់ ភីរ៉ូ –រាជធានីភ្នំពេញ។
-ចេញពីគ្លីនិកទៅស្នាក់នៅបន្ទប់ជួល នៅរាជធានីភ្នំពេញ១យប់
-នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចេញពីបន្ទប់ជួលមកផ្ទះនៅភូមិសង្កែប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយជិះ PassApp និងស្នាក់នៅផ្ទះ១យប់
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានស្រាវជ្រាវនាំឈ្មោះ ជួប សារ៉ែន និងកូនស្រីឈ្មោះ ផាត កញ្ញា យកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ករដ្ឋបាលខេត្ត
-ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមាន នៅម៉ោង៥ និង០០នាទីព្រឹក
១-២-អ្នកប៉ះពាល់បឋមនឹងលោកស្រី ជួប សារ៉ែន ៖
ក-អ្នកពាក់ព័ន្ធផ្ទាល់ចំនួន០៦នាក់ ក្នុងនោះ
+នៅភូមិសង្កែប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន ០៣នាក់ !
សូមអានទាំងស្រុងនូវសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមទាំងស្រុងដូចខាងក្រោម ៖
ដោយ៖ វណ្ណៈ