ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍អូឡាំពិក សហការជាមួយកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង នៅវេលាម៉ោង២០ និង១០នាទីយប់ថ្ងែទី២៨ខែមីនា ឆ្នាំ២០២១ បានចុះធ្វេីការអប់រំជាងជួសជុលម៉ូតូមួយក្រុមមានគ្នា៣ទៅ៤នាក់កំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់។
បេីតាមលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងតាមភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលត្បាតជាសកល។
ដូច្នេះលោក បានដាក់បញ្ជាឲ្យមន្រ្តីមូលដ្ឋានទាំងអស់ ត្រូវដឹកនាំកម្លាំងជិះល្បាតតាមមូលដ្ឋាន ស្រាប់តែប្រទះឃើញបងប្អូនប្រជាពលរដ្ឋដែលជាជាងជួសជុលម៉ូតូមានគ្នា៣ទៅ៤នាក់ កំពុងផឹកសុីឡូឡាដោយគ្មានពាក់ម៉ាស់ទៀត ទើបកម្លាំងសមត្ថកិច្ចចូលទៅណែនាំពួកគាត់ឲ្យបំបែកគ្នារៀងៗខ្លួន និងត្រូវពាក់ម៉ាស់ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ៕
ដោយ៖សហការី