ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ៥១ ផ្សព្វផ្សាយអនុក្រឹត្យស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១  បានអញ្ជេីញអធិបតីផ្សព្វផ្សាយច្បាប់ អនុក្រឹត្យស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងៗ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដោយមានការអញ្ចើញចូលរួមពីមេបញ្ជាការ គ្រប់បណ្តាកងឯកភាពចំណុះកងពល។

លោកមេបញ្ជាការបានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពកំពុងឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ព្រឹត្តិការណ៍ ២០កុម្ភៈ ចូលក្នុងសហគមន៍ នៅតែបន្តរកឃើញជាបន្តបន្ទាប់ ដើម្បីរក្សាបាននូវសុវត្ថិភាព ក្នុងទីតាំងតាមបណ្តាអង្គភាពចំណុះ ដោយត្រួតពិនិត្យ អោយបានច្បាស់លាស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល រាល់ការចេញចូលក្នុងទីតាំងទាំងគ្រួសារ និងកងទ័ព។

ក្រៅពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល គ្រប់បណ្តាកងឯកភាពត្រូវអប់រំផ្សព្វផ្សាយ អោយបានដល់យោធិនគ្រប់រូប និងគ្រួសារយោធិន អំពីច្បាប់ និងអនុក្រឹត្យស្តីពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ។

ក្នុងឱកាសនោះដែរក្រុមការងារ បានអាន និងពន្យល់អំពីច្បាប់ អនុក្រឹត្យ ដល់មេបញ្ជាការ និងគ្រូបង្គោល ដល់គ្រប់បណ្តាកងឯកភាព ដើម្បីយកទៅផ្សព្វផ្សាយបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖