ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ នៅគ្រប់ទីកន្លែង! កន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង មានអ្នកឆ្លងកូវីដ-១៩ ចូល

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ គឺកូវីដ-១៩ នៅគ្រប់ទីកន្លែង! កន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង មានអ្នកឆ្លងកូវីដ-១៩ ចូល ។

​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅ ហាត់ប្រាណ នៅកន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង ​​ អ្នកវិជ្ជមានកូវីដ-១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖