ភ្នំពេញ៖ ធនាគារ Sacombank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤, វិថីព្រះសីហនុ, សង្កាត់ វាលវង់, ខណ្ឌ ៧មករា អ្នកវិជ្ជមានកូវីដ-១៩ ជាបុគ្គលិកផ្នែកអនាម័យនៅទីនោះ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវាកម្មនៅ ធនាគារ Sacombank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤, វិថីព្រះសីហនុ, សង្កាត់ វាលវង់, ខណ្ឌ ៧មករា
ចាប់ពីថ្ងៃទី១០មីនា ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកវិជ្ជមានកូវីដ-១៩ ជាបុគ្គលិកផ្នែកអនាម័យនៅទីនោះ។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅ
📌វិទ្យាល័យបាក់ទូក
📌វិទ្យាល័យបឹងត្របែក
📌មណ្ឌលសុខភាពចាក់អង្រែក្រោម
📌មន្ទីរពេទ្យខ្មែរ-សូវៀត
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ ៖ សិលា