ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង ចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានថ្លែងថា, កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា៖ មានបុគ្គល ឬ ក្រុមមួយចំនួន បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយ ផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈញុះញុង ធ្វើឱ្យសាធារណជនភាន់ច្រឡំថាជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ ទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ ។
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ បិទ Group ទទក-TVK2 នេះ ។
សូមអរគុណ!!
សូមបញ្ជាក់ថា, តែងតែមានបុគ្គលនៃក្រុមជនខិលខូច បានបង្កើតនូវហ្វេសប៊ុក នឹងយក logo អង្គភាពដទៃ ទៅប្រើប្រាស់ក្នុងចេតនាបន្លំ សាធារណៈជន មន្ត្រីរាជការ តាមបណ្ដាអង្គភាពស្ថាប័នរបស់រដ្ឋ ដើម្បីទាញយកផលប្រយោជន៍ណាមួយ អាចនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អង្គភាព ដែលមានសីលធម៌និងវិជ្ជាជីវៈ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖