ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សូមអរគុណចំពោះវីរភាព និងសូមផ្ញើនូវទឹកចិត្តនេះ ជូនដល់ក្រុមគ្រូពេទ្យយើងទាំងអស់។
ជាងពេលណាៗ ក្នុងកាលៈទេសៈនៃសង្គមសន្តិភាព ការរួមគ្នារបស់យើងនៅពេលនេះ គឺសំខាន់បំផុត។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ជម្រាបជូន បង ប្អូន សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោម ហ៊ុន ម៉ានី ! បង សួស្តី បង ប្អូន សមាជិក សមាជិកាគ្រូពេទ្យស្ម័គ្រចិត្តរបស់រូបខ្ញុំផ្ទាល់ ដែលជាក្រុមការងារស្ម័គ្រចិត្តចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
ក្នុងនាមក្រុមគ្រួសារ ស.ស យ.ក. ប្អូនទាំងអស់ ជាមួយ ស.ស.យ. ក ពេលដ៏ខ្លីខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការស្ម័គ្រចិត្តរបស់បង ប្អូន ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទូទាំងប្រទេស ការស្ម័គ្រចិត្តចូលរួមប្រយុទ្ធជំងឺដ៏កាចសាហាវនេះនៅតាមបណ្តារាជធានី -ខេត្ត ក្នុងបេសកកម្មនៃ ការចូលរួមជួយចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នេះ គឺជាការលះបង់ដែលមិនអាចកាត់ថ្លៃបាននូវសេចក្តីសុខ សុភមង្គលផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ ជាពិសេសគឺក្នុងបុព្វហេតុការពារឲ្យបាននូវអាយុជីវិតប្រជាពលរដ្ឋកម្ពុជាពី ជំងឺកូវីដ-១៩។ ក្នុងនាមជាថ្នាក់ដឹកនាំ និងជាសមាជិកមួយរូប នៃក្រុមគ្រួសារ ស.ស .យ .ក ខ្ញុំពិតជាមានមោទនភាពក្រៃលែង ពីព្រោះថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិត្រូវការយើងបំផុត ក្រុមគ្រួសារ ស.ស.យ.ក តាមរយៈអ្នកទាំងអស់គ្នា បានក្លាយជាទ័ពដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ សូមបង ប្អូន គ្រប់រូបថែរក្សាសុខភាព ប្រកបដោយភាពប្រុងប្រយ័ត្ន ការពារខ្លួនឲ្យចៀសឆ្ងាយពីជំងឺ នានា ជាពិសេស កូវីដ-១៩ ដើម្បីបំពេញបេសកកម្មមួយនេះ ឲ្យបានជោគជ័យ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និង សង្គមជាតិ។
ដោយក្តីគោរពស្រឡាញ់ និងនឹករលឹកបំផុត៕
ដោយ៖ សុខ ខេមរា