ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអនិច្ចាណាស់លោកតារងគ្រោះ ស្លាប់ក្នុងភ្នក់ភ្លើង​ សង្ស័យ​រត់ចេញមិនរួច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ បុរសរង​គ្រោះវ័យ៧០ឆ្នាំ​ ម្នាក់បានស្លាប់ដោយសារភ្លេីងឆេះព្រៃ​ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតនៅខាងលិច ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយពី​អ្នក​ ភូមិនាំគ្នាជួយ​អន្តរាគមន៍​ពន្លត់ភ្លេីង​ ក៏ប្រទះឃើញសពជនរងគ្រោះ​ ។

សពជនរងគ្រោះឈ្មោះ ​អ៊ុក ចយ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួននៅក្នុងព្រៃស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចដីចម្ការខាងលេី​ នៅវេលាម៉ោងប្រមាណ០១៖២៥នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​ ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ដោយមានការ ចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារភ្លើងព្រៃឆេះរាល​ ខណៈចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះរត់គេចពីភ្លើងមិនរួច ។

ក្រោយពីមន្ត្រីជំនាញធ្វើការ ពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖