ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ធ្វើការកែតម្រូវអាយុចាក់វ៉ាក់សាំងស៊ីណូវ៉ាក់​ ដែលចាក់បានពីអាយុ​ ១៨ឆ្នាំឡេីង​ (មិនមែនពី​ ១៨ឆ្នាំ​ ដល់​ ៥៩ឆ្នាំ​ នោះឡេីយ)

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ .ក-១៩) សូមគោរពជម្រាប ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា, វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) សម្រាប់ចាក់ដល់មនុស្ស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ១៨ឆ្នាំ ទៅដល់អាយុ៥៩ឆ្នាំទេ។ (គ.វ .ក.១៩) សូមអភ័យទោស ចំពោះបញ្ហាកំហុសបច្ចេកទេសដែលមាននៅក្នុងសេចក្តីជូនព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលបាន អំពាវនាវដល់សាធារណជនមានអាយុចាប់ពី១៨ឆ្នាំ ទៅដល់៥៩ឆ្នាំ មកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅតាមទីតាំងដែលបានកំណត់។

(គ.វ.ក ១៩) សូមខន្តីអភ័យទោសពីសំណាក់សាធារណជនទាំងអស់ចំពោះកំហុសបច្ចេកទេសដោយអចេតនា( គ.វ.ក)នេះ និងសូមអំពាវនាវម្តងទៀតដល់លោកអុំ ពូ មីង ពុក ម៉ែ បងប្អូន និងក្មួយៗទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ដែលជាក្រុមដល់វេនទទួលវាក់សាំង សូមអញ្ជើញទៅទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមទីតាំង ដែលបានកំណត់ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើងពីការរាតត្បាតជំងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖