ខេត្តកំពង់ចាម៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាប ជូនដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក មេត្តាជ្រាបថា៖ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ នឹងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងអនុវត្តតាមប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ស្របពេលដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងលោក-លោកស្រីពាក់ព័ន្ធដូចខាងក្រោម៖
១- ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យ អន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតបុគ្គលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
២- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង -ស្រុក ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីស្នើសុំយោបល់ និងការដឹកនាំពីថ្នាក់ដឹកនាំ ប្រសិនបើមានការជួបលំបាក ឬបញ្ហាប្រឈមណាមួយ ក្នុង ការចុះអនុវត្តការងារជាក់ស្តែង។
៣- បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម ឬធ្វើដំណើរនៅតាមទីសាធារណៈដែល មានមនុស្សជួបជុំច្រើន ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាត សុវត្ថិភាព ដូចមានចែងក្នុងជំពូកទី២ នៃប្រកាសលេខ ៨១ សនកប្រក ចុះថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលដែលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សហគមន៍ ៖
ក- មាត្រាទី៣
បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសរួមមាន៖ – បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រី- បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់ដាច់ដោយឡែក ដាក់តែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ ជាមធ្យោបាយដឹកអ្នកធ្វើដំណើរ រួម ឬមធ្យោបាយ
– អ្នកបើកបរយានយន្តគ្រប់ប្រភេទដែល ដឹកជញ្ជូនសម្រាប់បម្រើឲ្យសាធារណៈជន
– អ្នកធ្វើដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូន សម្រាប់បម្រើឲ្យសាធារណៈជន
– អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជនរួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាសឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា មន្ត្រីនិងបុគ្គលិកសុខាភិបាលអ្នកផ្តល់សេវា ព្យាបាលដោយចលនា បុគ្គលដែលបម្រើការងារនៅភោជនីយដ្ឋាន ឬអាហារដ្ឋាន បុគ្គលិកផ្ទះសំណាក់ ឬសណ្ឋាគារ បុគ្គលិកដែលផ្តល់សេវាម៉ាស្សាកោសជប់ និង បុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន
– បុគ្គលផ្សេងទៀតដែលកំពុងឋិតនៅតាមទីសាធារណៈមានមនុស្សច្រើនឬទីកន្លែង ដែលមានការជួបជុំមនុស្សចាប់ពី ២(ពីរ)នាក់ ឡើងទៅ។ ប្រភេទម៉ាស និងរបៀបនៃការពាក់ម៉ាស់ ត្រូវកំណត់តាមការណែនាំរបស់ក្រសួង សុខាភិបាលកាតព្វកិច្ច និងការពាក់ម៉ាសដូចបានកំណត់ខាងលើ ត្រូវបានលើកលែង
ចំពោះករណីដូចខាងក្រោម ៖
– កុមារអាយុក្រោម ៦ឆ្នាំដែលមិនមែនជាបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ឬជា បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក
– បុគ្គលដែលមិនអាចពាក់បានដោយមូលហេតុកាយសម្បទា ឬមូលហេតុសុខភាពដោយមានការបញ្ជាក់ពីគ្រូពេទ្យ
– បុគ្គលដែលរស់នៅក្នុងលំនៅដ្ឋានឯកជន ជាមួយគ្នាក្នុងអំឡុងពេលដែលជួបជុំគ្នា នៅក្នុងលំនៅឋាននោះ
– ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជា បុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា – សម្រាប់កីឡាករកីឡាការិនីក្នុងអំឡុងពេលកំពុងហាត់សម ឬពេលកំពុងប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាផ្លូវការដែលការពាក់ម៉ាស់មិនអាចធ្វើទៅបាន
– ក្នុងកាលៈទេសៈដែលមានការតម្រូវឱ្យដោះម៉ាសជាភាពចាំបាច់ ដើម្បីបង្ហាញមុខ អត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត
– ក្នុងកាលៈទេសៈដែលសកម្មភាពដែលចាំបាច់ត្រូវដោះម៉ាស ជាអាទិ៍ នៅពេល បរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ ដើម្បីសម្គាល់ អត្តសញ្ញាណក្នុងឯកសារផ្លូវការ។
កាតព្វកិច្ចនៃការពាក់ម៉ាសនេះក៏អាចត្រូវ លើកលែងផងដែរចំពោះ សិល្បករសិល្បៈ ការិនីដែលត្រូវសម្តែងក្នុងកម្មវិធីសិល្បៈដែលត្រូវបានអនុញ្ញាត ដោយអាជ្ញាធរមានសមត្ថកិច្ច ឬបុគ្គលដែលត្រូវបញ្ចេញមតិក្នុងកម្មវិធី “ឬកិច្ចប្រជុំផ្លូវការនានាដែលការពាក់ម៉ាស់ ៕
ដោយ៖ សិលា