ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាមានដូចខាងក្រោម ៖
ដោយ៖ស តារា