ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងនៅខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យប្រជាការពារសាលាសង្កាត់ម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២​ ខែមេសា​ ឆ្នាំ​២០២១ នៅផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

   យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះឈ្មោះ យន់ សុផល ភេទស្រី អាយុ ៥៨ ឆ្នាំ ។

+​ មូលហេតុ​ :​ ឆ្លងចរន្តអគ្គិសនី។

+ ប្រភេទសំណង់​ :​ ឃ្លាំងដែកប្រក់ស័ង្កសី (ទំហំ៧ម៉ែត្រ× ៩ម៉ែត្រ )

+ ខូចខាត: ឆេះខូចខាតកុំព្យូទ័រ២គ្រឿង, ម៉ូតូសង់កូរ៉េ១គ្រឿង, កង់១គ្រឿង, ម៉ាសុីនកូពី១គ្រឿង, កង្ហារ២គ្រឿង, ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

+ ស្លាប់មនុស្ស : គ្មាន

+ របួសមនុស្ស :១នាក់ (របួសធ្ងន់)ឈ្មោះ សំរិត សុខមាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ប្រជាការពារសាលាសង្កាត់វាលស្បូវ ។

+ រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញចំនួន​៣គ្រឿងប្រើប្រាស់ទឹកអស់៣ឡានស្មើ១២ម៉ែត្រគូប។

+រថយន្តជំនួយ: បុរីប៉េងហួតចំនួន ២គ្រឿងប្រើប្រាស់ទឹកអស់១ឡានស្មើនឹង ១០ម៉ែត្រគូប ។

    ក្នុងករណីអគ្គិភ័យនេះបានពន្លត់ចប់​ នៅម៉ោង១និង៣០នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖