ខេត្តស្វាយរៀង៖ លោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានដឹកនាំលោកនាយករង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៃវិទ្យាល័យស្វាយរៀងទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត ស្ថិតនៅសាលប្រជុំធំអគារ”ឃ”សាលាខេត្តស្វាយរៀងនាថ្ងៃទី៣ខែមេសាឆ្នាំ២០២១។
លោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងដើម្បីចាក់ជូនដល់
មន្ត្រីរាជការ នៅក្នុងខេត្តស្វាយរៀងក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ។
សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋបាលក្រុង ស្រុក បានបែងចែកក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្តផងដែរ៕
ដោយ៖ យឹម សុថាន