មកទល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដូស
ទីមួយដល់ពលរដ្ឋជាង១០១លាននាក់ហើយ ស្មើនឹង ៣០% នៃពលរដ្ឋអាមេរិក។ នេះជាការសម្រេចបានគោលដៅចាក់ជូនពលរដ្ឋ១០០លាននាក់របស់លោកបៃឌិនដែលបានដាក់ចេញក្នុងពេលចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា។
តាមសារព័ត៌មាន TTXVN បានផ្សាយថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងCDC របស់អាមេរិក នៅថ្ងៃទី២ខែកុម្ភៈ(ពេលវេលាក្នុងតំបន់) បានបញ្ជាក់ថា សរុបពលរដ្ឋជាង១០១លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីមួយរួចរាល់។
តាមការលើកឡើងរបស់ CDC បានផ្សាយថា ពលរដ្ឋជាង ៥៨ លាននាក់ក្នុងចំណោម ជាង១០១លាននាក់ខាងលើបានចាក់រួចរាល់ដូសទីពីរ ហើយជាង ៥០ភាគរយមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
នៅពេលនេះដែរ ប្រធានាធិបតី អាមេរិក លោកបៃឌិន បានសន្យាថានឹងចាក់ជូនពលរដ្ឋ ឲ្យបាន៩០ភាគរយមុនថ្ងៃទី ១៩ខែមេសា។ រដ្ឋាភិបាលអាមេរិកនៅថ្ងៃទី១ខែមេសាបានជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងដើម្បីយកឈ្នះទៅលើកូវីដ-១៩ ហើយបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ទិន្នន័យចុងក្រោយបង្អស់របស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីចំនួនជាង ១៣,០០០ករណី។
ក្នុងចំណោមករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មីទាំង ១៣,០៥២ករណីខាងលើនេះមាន ១២,៥០៥ករណី គឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B.1.1.7 ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅចក្រភពអង់គ្លេស, ៣២៣ករណីគឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B.1.351 ដែលត្រូវបានរកឃើញដំបូងបង្អស់នៅប្រទេសអាហ្វ្រិកខាងត្បូង និង ២២៤ករណីទៀតគឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ P.1 ដែលត្រូវបានរកឃើញដំបូងបង្អស់នៅប្រទេសប្រេស៊ីល៕ដោយ៖ធីរីណា
រូបភាព៖ ( AFP/TTXVN)