ខេត្តស្ទឹងត្រែង៖ សារលិខិតគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា🙏
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ និស្សិត-សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ជនជាតិក្នុងខេត្ត សូមអនុញ្ញាតគោរពសម្តែងនូវគារវកិច្ច និងក្ដីអំណរសាទរយ៉ាងស្មោះស្ម័គ្រ ប្រកបដោយទឹកចិត្ត និងមនោសញ្ចេតនារំភើបរីករាយឥតឧបមា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ពិសិដ្ឋថ្លៃថ្លាមហាវិសេសវិសាលប្រកបដោយនក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។
សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលថែរក្សាការពារ ប្រោះព្រំ ប្រទាននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏❤️🇰🇭
ដោយ ៖ សិលា