ព័ត៌មានទាន់ហេតុការណ៍៖

ម៉ានីប៉ាក់គីអាវ៖ «សូមកុំវាយទៅលើជនជាតិអាស៊ី ដែលមិនអាចការពារខ្លួនបាន បើចង់វាយមកវាយជាមួយខ្ញុំ»

ចែករំលែក៖

ពាក់ព័ន្ធការរើសអើងជាតិសាសន៍នៅអាមេរិក កាន់តែខ្លាំងឡើង នៅពេលនេះ «ស្តេចប្រដាល់អាស៊ី» ម៉ានី ប៉ាក់គីអាវ បង្ហាញការខកចិត្តចំពោះការរើសអើងជាតិសាសន៍អាស៊ីនៅអាមេរិក ។
«កណ្តាប់ដៃប្រវត្តិសាស្ត្រ»ក្នុងវិស័យប្រដាល់សកលពិភពលោក ជនជាតិហ្វុីលីពីន ម៉ានីប៉ាក់គីអាវ បានរួមចំណែកនៅក្នុងការបញ្ចេញមតិ ពាក់ព័ន្ធការរើសអើងជាតិសាសន៍អាស៊ី នៅលើទឹកដីអាមេរិក ។ លោកបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពខាងលើ។
រលករើសអើងជាតិសាសន៍ សំដៅទៅលើជនជាតិអាស៊ី កំពុងរស់នៅអាមេរិក មិនមានសញ្ញាថយចុះឡើយ ហើយអំពើហិង្សាសំដៅទៅលើជនជាតិអាស៊ីនៅតែបន្តកើនឡើងដដែល ។ ពាក់ព័ន្ធអំពើងហិង្សា ខាងលើ«កណ្តាប់ដៃប្រវត្តិសាស្ត្រ» ម៉ានីប៉ាក់គីអាវ ធ្លាប់ទទួលបានខ្សែក្រវាត់ជើងឯកពិភពលោក ១២សម័យ បានលើកឡើងថា ជនរើសអើងជាតិសាសន៍សូមសំដៅមកលើលោក ជាជាង ជនរងគ្រោះទន់ខ្សោយ។
ម៉ានីប៉ាក់គីអាវ បានសរសេរនៅលើបណ្តាញសង្គមថា «សូមកុំវាយទៅលើជនជាតិអាស៊ី ដែលមិនអាចការពារខ្លួនបាន បើចង់វាយមកវាយជាមួយខ្ញុំ»។ ប៉ាគីអាវបានលើកឡើងថា «យើងមានឈាមក្រហមដូចគ្នា សូមឈប់រើសអើងជាតិសាសន៍ទៅ»។
ក្រៅពីកីឡាករប្រដាលម៉ានីប៉ាក់គីអាវ នៅមានតារាជាច្រើន ក្នុងនោះរួមមាន LeBron James, Chiney Ogwumike, Naomi Osaka, Jeremy Lin, Dwyane Wade និងTrae Young ក៏បានថ្កោលទោសពីការរើសអើងជាតិសាសន៍នៅអាមេរិក៕

ដោយ៖ ធីរីណា


ចែករំលែក៖