ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ៖ ដៃម្ខាងដឹកនាំបញ្ជាកម្លាំងចូលរួមសហការដេីម្បីបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ ដៃម្ខាងទៀតកសាង​ និងអភិវឌ្ឍន៍អង្គភាព

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, “ដៃម្ខាងដឹកនាំបញ្ជាកម្លាំងចូលរួមសហការដេីម្បីបង្ការ​ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​ ដៃម្ខាងទៀតកសាង​ និងអភិវឌ្ឍន៍អង្គភាព​”! លោកបន្តថា, ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពមួយ​រូប ដែលតែងតែគិតគូរ​ និងយកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះការកសាង​ និងការអភិវឌ្ឍន៍អង្គភាព​ ក៏ដូចជាការយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ​ ជាពិសេសយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលេីវិន័យកងកម្លាំ​ង​ ការគ្រប់គ្រងកម្លាំង​ ថែមទាំងរៀបចំកាត់សម្លៀកបំពាក់ថ្មីៗ​ ស្អាត​ជូនកងកម្លាំង​ ដេីម្បីឲ្យសាកសមជាគំរូសម្រាប់នគរបាលជាតិ ក៏ដូចជាការរៀបចំបំពាក់សម្ភារ: ម៉ូតូ​ និងរថយន្តថ្មីទំនេីបៗ​ ជាច្រេីនគ្រឿង​ ដល់កងកម្លាំងដេីម្បីងាយស្រួលចេញប្រតិបត្តិការ​ ការពារសន្តិសុខ​ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ ម្យ៉ាងវិញទៀតកំពុងតែដំណេីរការសាងសង់​អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ថ្មី​សម្រាប់ផ្តល់ជូនដល់ថ្នាក់ដឹកនាំ​និងមន្ត្រីទាំងអស់​មានកន្លែងធ្វេីការយ៉ាងល្អ​ដេីម្បីងាយស្រួលក្នុងការបម្រេីប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពទ្វេរដងថែមទៀត ៕

ដោយ៖ សិលា


ចែករំលែក៖