ព័ត៌មានទាន់ហេតុការណ៍៖

បទ”អាវែក” កំពុងវាយបំបែកទីផ្សារដែលមិននឹកស្មានដល់

ចែករំលែក៖

ភ្នំពេញ ៖ បទចម្រៀងដែលកំពុងល្បីរន្ទឺខ្លាំងមានចំណងជើងថា”អាវែក” ដែលបកស្រាយដោយលោក វង្ស សិទ្ធសត្យា ដែលមានអ្នកទស្សនារាប់លាននៅក្នុងបណ្តាញសង្គមហ្វេកប៊ុកនិងយូធូប ធ្វើឱ្យក្រុមការងារ និងសាមីខ្លួនភ្ញាក់ផ្អើលព្រោះនឹកស្មានមិនដល់ថានឹងបានវាយបំបែកទីផ្សារ ហើយមិននឹកស្មានថាមានឈ្មោះលឿនក្នុងវិស័យចម្រៀងនាពេលបច្ចប្បន្ននេះ។

លោកអ្នកដែលនិយមស្តាប់បទល្បី«អាវែក» ដែលរៀបចំដោយផលិតកម្មហ្សូន ពិតជាទទួលស្គាល់ថា ពិីរោះ! រីឯអត្ថន័យវិញប្រទាក់ក្រឡាគ្នា គួរឱ្យចង់ស្តាប់។ ថ្មីៗនេះផលិតកម្មហ្សូនបានបញ្ចេញបទនិពន្ធថ្មីៗដែលបកស្រាយដោយវង្សសិទ្ធសត្យាផងដែរមានដូចជាបទ «ស្រីស្អាតកុំទាន់ទៅណា» «ឆ្នាំថ្មីម៉ែឱ្យចាំគោ»«អត់លុយអត់លិឍ»ដែលជាស្នាដៃនិពន្ធរបស់លោកសូររៈបុរី។

បទចម្រៀងដែលបានបង្ហាញនេះក៏ មានការទាក់ទាញប្រិយមិត្តឱ្យចូលចិត្តមិនតិចនាក់ដែរ ហើយមិនចាញ់បទមុនៗទៀតផង។ ម្ល៉ោះហើយគេរំពឹងថា ម្ចាស់បទលោក វង្ស សិទ្ឋសត្យា ពិតជាលេចធ្លោក្រោយពេលមានឱកាសឆក់បាន តំណែងជាតារាចម្រៀងក្នុងផលិតកម្មហ្សូន។

ហ្វេនៗ អ្នកគាំទ្រផលិតកម្មហ្សូន សុទ្ឋតែភ្ញាក់ផ្អើលក្រោយពេលដឹងថា ផលិតកម្មមួយនេះកាន់តែសម្បូរបទចម្រៀងល្អៗ វាយបំបែកទីផ្សារ ហើយមិននឹកស្មានថា មានឈ្មោះលឿនក្នុងវិស័យចម្រៀង។ ដូចនេះពិតជាមិនធ្វើឱ្យតារាៗនៅទីនោះ អស់សង្ឃឹមឡើយ ក្រោយពេលបាន សហការរួមកិច្ចការជាមួយគ្នា៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖