ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពភូមិសាស្រ្ត នៅក្នុងស្រុកអូររាំង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១លោក សា្វយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត​ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ បានអញ្ជើញចុះពិនិត្យមើលទីតាំងដីចម្ការដែលបានដាំដុះដើមកញ្ឆាដោយខុសច្បាប់​ នៅក្នុងភូមិសាស្ត្រស្រុកអូររាំង​ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វេីការបង្ក្រាប​ និងធ្វេីការបំផ្លាញចោល​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។ 

លោក អភិបាលខេត្ត​ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យមើលដីពាក់ព័ន្ធមួយចំនួនក្នុងស្រុកអូររាំង ដែលប្រជាពលរដ្ឋបានកាប់ព្រៃរុករានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះ​ និងបានឲ្យមន្ទីរពាក់ព័ន្ធ​ សហការជាមួយអាជ្ញាធរស្រុក​ ដេីម្បីធ្វេីការកំណត់ព្រំប្រទល់ដីគម្រោងសាងសង់ព្រលានយន្តហោះនេះឲ្យបានច្បាស់លាស់ 

ដោយ៖ សូរិយា


ចែករំលែក៖