ព័ត៌មានទាន់ហេតុការណ៍៖

យប់ជ្រៅណាស់ទៅហើយ ! នៅឡើយកុមារីអាយុ៦ ឆ្នាំ មិនបានគេង គឺឈរ​រង់ចាំ រថយន្ត​ពេទ្យ មក​ទទួលយក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩

ចែករំលែក៖

ភ្នំពេញ៖ ឈរ​រង់ចាំ រថយន្ត​គិលានសង្គ្រោះ មក​ទទួលយក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ម៉ោង១១យប់ទៅហេីយ​ ទំនងក្មេងឯទៀត​ដេកលក់អស់ហេីយ​ នៅឡេីយតែកុមារី​ម្នាក់នេះ​ កំពុង​ឈរ​រង់ចាំ រថយន្ត​គិលានសង្គ្រោះ មក​ទទួលយក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩
កុមារីឈ្មោះ​ ថុ​ង ម៉ា​នី​កា មាន​វ័យ៦​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ចតុមុខ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះ​ទៅ​ទទួលយក​កុមារី​តូច​នេះ នៅ​ចំណុច​ផ្ទះ​លេខ​២៦ ផ្លូវ​២២១ ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដែល​មាន​ផ្ទុក​កូ​វី​ដ​-១៩ ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ឈ្មោះ សា​រឿ​ន ម៉ា​ឡែ​ន ត្រូវជា​មីង ។

ការមកទទួលយកកុមារីរូបនេះ​ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ក្នុង​វេលា​បម្រាម​គោចរ ហេីយ​ទំនងកូន​ៗ​ក្នុង​ក្រុម​គ្រួសារ​ដទៃ ច្បាស់​ជា​កំពុង​គេង​លង់លក់​អស់ហើយ នៅឡើយ​តែ​កុមារី​ម្នាក់ កំពុង​តែ​ឈរ​រង់ចាំ រថយន្ត​គិលានសង្គ្រោះ ដើម្បី​មក​ទទួលយក​ទៅ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ៕

ដោយ ៖ សិលា


ចែករំលែក៖