ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះបង្ក្រាប​បទល្មើសទូក​ម៉ាស៊ីននេសាទត្រី ឃាត់បានតែត្រី​ និង​ឧបករណ៍​ឆក់​ អ្នកល្មេីសគេចខ្លួនបាត់

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានសហការជាមួយ​សហគមន៍​នេសាទ នៅវេលា​ម៉ោង ១០​និង​៣០​នាទី យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​ បានចុះ​ល្បាត​ប្រទះឃើញ​ជន​ប្រព្រឹត្ត​បទល្មើស កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី តាម​ដង​ទន្លេមេគង្គ​។ ខណៈនោះកម្លាំងសហគមន៍ ក៏បាន​បើកទូក​សម្រុក ទៅ​បង្ក្រាប​ធ្វើឱ្យ​អ្នកប្រព្រឹត្ត​បទល្មើស ភ័យនាំគ្នា​រត់​គេចខ្លួន​បាត់ស្រមោល​។​

បេីតាមការ​បញ្ជាក់ពី​មន្រ្តី​សហគមន៍​នេសាទ បាន​ឲ្យ​ដឹងថា៖​ សហគមន៍​កោះ​ស្រឡៅ បាន​សហការ​ជាមួយ សហគមន៍​កោះ​កន្ធាយ និង​សហគមន៍​កោះ​កី បានធ្វើ​ការដេញ​បង្ក្រាប​បទល្មើស​បាន មួយ​ករណី ជាមួយ​នោះ ដកហូត​បាន​វត្ថុតាង មាន​ទូក​ឈើ ពី​គន្លាក់​មួយគ្រឿង​, ម៉ាស៊ីន ហ៊ី​ណូ​តា ២០ សេស មួយគ្រឿង​, ឧបករណ៍​ឆក់​ត្រជាក់​មួយគ្រឿង​, កន្ត្រង​ដួស​ត្រី ចំនួន ២, ត្រី​ប្រហែល ៣០ គីឡូ​។ ដោយឡែក ជន​ប្រព្រឹត្ត​បទល្មើស បាន​រត់​គេចខ្លួនបាត់​ស្រមោល​។

ក្រោយប្រតិបត្តការ​ កម្លាំងជំនាញបានដកហូតវត្ថុតាង​ទាំងអស់រួចបញ្ជូន​ទៅកាន់​ មន្រ្តីជំនាញខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕ដោយ​៖សហការី​


ចែករំលែក៖