ព័ត៌មានទាន់ហេតុការណ៍៖

តើមានបងប្អូនយើង ! ទៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់​ផ្សារដេប៉ូ១ ​ខណ្ឌទួលគោកទេ! ខណ:អ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្នុងហាងបាយនេះ

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពី (កម្រិតហានិភ័យ៖ ) នៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២១ , ដោយលើកឡើងថា, តើមានបងប្អូនយើង ! ទៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់​ផ្សារដេប៉ូ១ ​ខណ្ឌទួលគោកទេ! ខណ:អ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្នុងហាងបាយនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ​សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាប្រចាំជាមួយបុគ្គលិក នៅហាងបាយ អ័រគីដេ ផ្លូវលេខ ១៥០ សង្កាត់​ផ្សារដេប៉ូ១ ​ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១​។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្នុងហាងបាយនេះ។
ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅ

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖