ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានបន្តក្រើនរំឮក សូមបងប្អូនប្រជាពលរដ្ឋដែលដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមអញ្ជើញទៅធ្វើសំណាកទៅតាមទីតាំងដែលក្រសួងសុខាភិបាលបានប្រកាស។

សម្តេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។
សូមបងប្អូនជនរួមជាតិទាំងអស់ពិសេសក្មួយៗកម្មករ និយោជិត រួសរាន់ចុះឈ្មោះចាក់វ៉ាក់សាំង ឲ្យបានទាំងអស់គ្នាដើម្បីការពារខ្លួនឯង ការពារគ្រួសារ​និងកន្លែងការងារយើងឲ្យចៀសផុតពីជំងឺរីករាលដាលដ៏កាចសាហាវមួយនេះ!

សម្តេចថ្លែងថា, វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការពារការឆ្លង និងអាចសង្គ្រោះជីវិតយើងទាំងអស់គ្នា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖